ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យ
អ្នកនិពន្ធ: ទៀង ចំណាន
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា គ.ស. ២០២៤ នៅសាលាខេត្តឧត្ដរមានជ័យ, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានចូលរួមក្នុងកិច្ចប្រជុំ ការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្ដរមានជ័យ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. និងមានការអញ្ជើញចូលរួមពីឯកឧត្ដម ឃិន ញ៉ាណ អភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ។

កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តឧត្ដរមានជ័យ, រដ្ឋបាលខណ្ឌ និងសង្កាត់ នៃខេត្តឧត្ដរមានជ័យ, មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឧត្ដរមានជ័យ, មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលខេត្តឧត្ដរមានជ័យ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ សរុបមានអ្នកចូលរួមប្រមាណ ២០០រូប ។

កិច្ចប្រជុំនេះ ផ្ដោតទៅលើការជំរុញធ្វើប័ណ្ណកម្មសិទ្ធិក្នុងភូមិសាស្ត្រ នៃខេត្តឧត្ដរមានជ័យ និងជំរុញទៅលើការសហការយ៉ាងជិតស្និទ្ធិជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការដើម្បីបន្តជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋនេះឱ្យសម្រេចបានវឌ្ឍនភាពបន្ថែមទៀត និងជំរុញការចុះដីរដ្ឋទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយផងដែរ ៕

ព័ត៌មានទាក់ទង